សុខភាព និង ផ្លូវភេទ
ការរីកធំរបស់ ក្រពេញប្រូស្តាត ផ្តល់ផលវិបាកអ្វីខ្លះ បើមិនបានព្យាបាល?
ការរីកធំរបស់ក្រពេញប្រូស្តាត គឺជាជំងឺមួយ ដែលកើតមានជាញឹកញាប់បំផុត លើបុរសវ័យចំណាស់។ ជំងឺប្រភេទនេះ តែងតែធ្វើឲ្យប៉ះពាល់ ដល់ការនោមរបស់អ្នកជំងឺតែម្តង។ បើសិនមិនបានព្យាបាលទេ វានឹងបណ្តាលឲ្យស្ទះទឹកនោមជិត នោមមិនកើត មានបញ្ហាដល់ប្លោកនោម និងតម្រងនោមទៀត។ ផលវិបាករបស់ជំងឺនេះ មានដូចជា ៖មិនអាចនោមបានភ្លាមៗអ្នកប្រហែលជាត្រូវការ ដាក់សុងទឹកនោមហើយ ក្នុងករណីដែលនោមមិនចេញបែបនេះ។ បុរសខ្លះ អាចនឹងត្រូវធ្វើការវះកាត់ ដើម្បីបំបាត់ការទល់នោមនេះទៀតផង។ការបង្ករោគនៅផ្លូវទឹកមូត្រការដែលមិនអាចនោមបានអស់ ឬសល់ទឹកនោមច្រើនក្នុងប្លោកនោម អាចប្រឈមកាន់តែខ្លាំង...