ព័ត៌មានអន្តរជាតិ
ប្រទេសអាហ្វ្រិកមួយ ដុតវ៉ាក់សាំង AstraZeneca ២ម៉ឺនដូសចោលដោយសារមូលហេតុនេះ
ប្រទេសម៉ាឡាវី ដែលស្ថិតនៅទ្វីបអាហ្វ្រិក ប៉ែកអាគ្នេយ៍ បានធ្វើការដុតចោលនូវវ៉ាក់សាំង AstraZeneca ដែលផលិតនៅស្រុកឥណ្ឌា ចំនួន ២ម៉ឺនដូស កាលពីថ្ងៃពុធកន្លងទៅ ក្រោយពីវ៉ាក់សាំងទាំងនេះ ផុតសុពលភាពក្នុងការប្រើប្រាស់។ វ៉ាក់សាំងនេះ បានមកដល់ស្រុកអាហ្វ្រិកមួយនេះ សរុបច្រើនជាង ១០ម៉ឺនដូស កាលពីថ្ងៃទី២៦ ខែមីនា តាមរយៈគំនិតផ្ដួចផ្ដើម របស់សហភាពអាហ្វ្រិក និងអង្គការសុខភាពពិភពលោក។ វ៉ាក់សាំងទាំងនេះ នៅសល់អាយុកាល...