បច្ចេកវិទ្យា
ផ្កាយមួយបានកើតមកហើយ! គំរូមានគុណភាពខ្ពស់ដំបូង បង្អស់បង្ហាញពពកឧស្ម័នទាំងមូលដែល ផ្កាយបានបង្កើតឡើង
អាមេរិក៖ ក្រុមអ្នកតារាវិទូបាននិយាយថា គំរូមានគុណភាពបង្ហាញខ្ពស់ដំបូងគេក្លែង ពពកឧស្ម័នទាំងមូលដែលផ្កាយត្រូវបានបង្កើតឡើងជួយ ឲ្យអ្នកស្រាវជ្រាវ មើលកំណើតផ្កាយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយដែលរួមបញ្ចូល ទាំងតារាវិទូមកពីសាកលវិទ្យាល័យIllinois’s Northwestern បាបង្កើតការពិសោធ 3D ដែលមានគុណភាពបង្ហាញខ្ពស់បំផុតនៃការបង្កើតផ្កាយរហូតមកដល់បច្ចុប្បន្ន។ លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ គឺជាឧបករណ៍ដ៏ស្រស់ស្អាតអាចឲ្យអ្នកមើលអណ្តែតជុំវិញ ពពកឧស្ម័នចម្រុះពណ៌ ខណៈពេលផ្កាយលេចចេញជុំវិញពួកគេ។ អ្នកតារាវិទូបានហៅថា STARFORGE (ការបង្កើតផ្កាយនៅក្នុងបរិស្ថានហ្គាស) ក្របខ័ណ្ឌគណនាគឺជាដំបូងដើម្បីក្លែងពពកឧស្ម័នទាំងមូលដែលមានគុណភាពបង្ហាញខ្ពស់និងរហូតដល់ ១០០ ដងច្រើនជាងមុន។...