កីឡា

Flick ក្លាយជាគោលដៅទី១ របស់អ្នកមានបុណ្យ Barcelona

the Goal នៅថ្ងៃនេះបានសរសេរថា គ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Flick ដែលនឹងត្រូវចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ទៅហើយនោះត្រូវបានគេសង្ស័យថានឹងអាចទទួលយកតំណែង ជាគ្រូបង្វឹករបស់ក្លឹប Barcelona។

ប្រធានក្លឹប Barcelona លោក Joan Laporta ពិតជាចង់បានគ្រូបង្វឹកលោក Hansi Flick រូបនេះណាស់ជាគ្រូបង្វឹកថ្មីរបស់ក្លឹប នេះបើយោងតាមការចេញផ្សាយ របស់ RAC1 ផងដែរខណៈដែលការចាកចេញ នៅរដូវក្តៅនេះនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ទៅហើយ
នោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏មានការអះអាងដែរថា បុរសរូបនេះក៏កំពុងបន្តពិភាក្សា នៅឡើយជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់តំណែង ជាគ្រូបង្វឹក ជម្រើសជាតិប៉ុន្តែ ប្រភពជាច្រើនរបស់អេស្បាញផងដែរ បានលើកឡើងថា Flick គាត់បានបើកកិច្ចពិភាក្សាមួយទៀត ជាមួយនឹងលោក Laporte មុនការសម្រេចចិត្តទៅចូលរួម ជម្រើសជាតិរបស់ខ្លួនត្រូវបានធ្វើឡើងដែលនេះមានន័យថា នឹងអាចមានការប្រែប្រួលនៅក្នុងរយៈពេលនេះ ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top