ព័ត៌មានអន្តរជាតិ
ជំនួយចំណីអាហារ យូអិនដល់កូរ៉េខាងជើង កំពុងជាប់គាំងក្រោមបិទព្រំដែន
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង បានឲ្យដឹងថា ជំនួយចំណីអាហារសម្រាប់កុមារនិងស្ត្រីមានផ្ទៃពោះ កូរ៉េខាងជើង កំពុងត្រូវបានពន្យាពេល ដោយសារតែការបិទព្រំដែន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅពេលថ្មីៗនេះថា ប្រភពមួយនៅក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយថា ជំនួយចំណីអាហារពីកម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ មិនបានទៅដល់ដៃប្រជាជនងាយរងគ្រោះបំផុតរបស់កូរ៉េខាងជើងទេ ស្របពេលមានការរាតត្បាតមេរោគកូរ៉ូណា។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង អនុញ្ញាតឲ្យទំនិញនានាឆ្លងកាត់តាមព្រំដែនចម្ងាយ៨៨០ម៉ាយរបស់ខ្លួនជាមួយប្រទេសចិន ប៉ុន្តែបន្ទាប់ពីមានជម្ងឺកូវីដ១៩មក រដ្ឋាភិបាលបានបិទព្រំដែនប្រទេសខ្លួន ហើយជំនួញនានាជាមួយចិន...