កីឡា

Rashford ធ្វើបានកំណត់ត្រា ក្លឹបមួយមិនធ្លាប់ មាន៥៦ឆ្នាំ មកហើយ

កីឡាករខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford មកដល់ពេលនេះ បានពង្រឹងតំណែង របសខ្លួនកាន់តែរឹងម៉ាំជាមួយនឹង ក្លឹបជាពិសេសការ បំបែកឯកទក្តកម្ម របស់ក្លឹបជាបន្តបន្ទាប់ ។

មួយគ្រាប់ដែល Rashford រកបានកាលពីប្រកួតយប់មិញ ក្នុងក្របខណ្ឌពានរង្វាន់ Europa League ជាមួយនឹងក្រុម Granada ក៏បានជួយឲ្យគាត់ធ្វើបានកំណត់ត្រា អាយុកាល៥៦ឆ្នាំមួយ ដែលធ្លាប់ធ្វើបានដោយលោកតា SirBobby Charlton ផងដែរ។

គិតមកដល់ពេលនេះកីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតត្រឹមតែ១១ដងប៉ុណ្ណោះក្នុងក្របខណ្ឌ EuropaLeague និង Champion League រដូវកាលនេះនិងស៊ុតបញ្ចូលទីបំបែកកំណត់ត្រាចាស់របស់លោកតា Charltonឡើងទៅដល់៨គ្រាប់ម្នាក់ឯងគឺជាកីឡាករអង់គ្លេសវ័យក្មេងបំផុតរបស់ក្លឹបមិនដែលធ្លាប់ធ្វើបានឡើយគិតចាប់តាំងពីរដូវកាល
១៩៦៤-១៩៦៥ដោយលោកតា Charlton៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top