កីឡា

សូម្បីតែ Leeds ក៏ចូលរួមចង់នាំយក Aguero មករួមក្លឹបដែរ

យោងតាមការចេញផ្សាយ​​ របស់ 90Minបានឲ្យដឹងថា ក្លឹបថ្មីទើបឡើងមកលីគកំពូល អង់គ្លេស Leeds United ត្រូវបានគេដឹងថាក៏មានបំនងនិងផែនការ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធជើងចាស់ Aguero មករួមក្លឹបផងដែរ។

ប្រភពដដែលបានសរសេរទៀតថា Leeds បានចូលរួមក្នុងការប្រជែងចង់បាន Sergio Aguero ដែលជាកីឡាករគ្មានតម្លៃខ្លួនរូបនេះមករួមក្លឹបនៅ Elland Road ផងដែរនៅរដូវក្តៅនេះ។

គួររំលឹកដែរថាកន្លងមកថ្មីៗនេះ Man City បានប្រកាសច្បាស់ហើយថា Aguero នឹងមិនមានវត្តមានជាមួយខ្លួនទៀតឡើយនៅរដូវកាលក្រោយក្នុងពេលដែលកុងត្រា របស់គាត់ឈានមកដល់ទីបញ្ចប់ទៅហើយនោះ។

ទោះបីជាយ៉ាងណាក្តីការប្រឹងប្រែងរបស់ Leeds ហាកដូចជាមិនមែនជារឿងងាយៗឡើយ ពីព្រោះថាសូម្បីតែ Chelsea, Barcelonaនិង Man UTD ផងក៏សុទ្ធតែចង់បានកីឡាករ រូបនេះដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top