ផ្សេងៗ
Google ៖បុគ្គលិកចំនួន ២០ ភាគរយនៅបន្តធ្វើការនៅចម្ងាយបាន ខណៈអ្នកផ្សេងអាចធ្វើការចល័ត
កាលីហ្វ័រញ៉ា៖ក្រុមហ៊ុន Google បាននិយាយថា ខ្លួនរំពឹងថាកម្លាំងពលកម្មប្រហែលជា ២០ ភាគរយនៅតែអាចធ្វើការនៅចម្ងាយបាន បន្ទាប់ពីការិយាល័យរបស់ខ្លួនបើកទ្វារវិញនៅរដូវស្លឹកឈើជ្រុះនេះ ខណៈ ៦០ ភាគរយទៀតនឹងធ្វើការគ្រោងកូនកាត់រួមមាន៣ថ្ងៃ នៅក្នុងការិយាល័យ និង ២ ថ្ងៃនៅកន្លែងណាដែលពួកគេ ធ្វើការបានល្អបំផុតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ចំនួន២០ភាគរយទៀត នៅតែអាចផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅការិយាល័យ Google ផ្សេង ចំពោះគោលនយោបាយដែលបានប្រកាស កាលពីថ្ងៃពុធបន្ធូរបន្ថយជំហរមុនរបស់ក្រុមហ៊ុន។ នាយកប្រតិបត្តិលោក...