ព័ត៌មានអន្តរជាតិ
មន្ត្រីជាន់ខ្ពស់ អាមេរិកនិងជប៉ុននិយាយថា ឥរិយាបថ របស់ចិន មិនស្របនឹងច្បាប់អន្តរជាតិ
បរទេស៖មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានលើកឡើងពីក្តីព្រួយបារម្ភស្តីពីឥរិយាបថរបស់ចិននៅទីក្រុងហុងកុង តំបន់ស្វយ័តស៊ីនជាំង និងតំបន់នានាផ្សេងទៀត និងបាននិយាយថា វាមិនស្របនឹងបទបញ្ជាអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមគ្នា ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងសមភាគីជប៉ុន បាននិយាយថា ពួកគេមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការវិវត្តដ៏គួរឲ្យរំខានថ្មីៗនេះនៅក្នុងតំបន់ ដូចជាច្បាប់ការពារដែនសមុទ្ររបស់ចិនជាដើម។ តាមសេចក្តីរាយការណ៍...