ព្រឹត្តិការណ៍
ករណីស្លាប់ ដោយសារជំងឺ កូវីដ-១៩ ប្រចាំថ្ងៃនៅអាមេរិក មានជាង ៤០០០ករណី នៅដើមដំបូងនៃរដ្ឋបាលថ្មី លោក បៃដិន
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចុះបញ្ជីខ្ពស់បំផុតនៃការស្លាប់ចំនួន ៤៣០០ នាក់ជារៀងរាល់ថ្ងៃនៅថ្ងៃពុធ នៅពេលរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ចូលកាន់តំណែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សរុបចំនួន ១៨៨,១៥៦ ករណីឆ្លងថ្មី និងការស្លាប់ចំនួន ៤៣៨៣ នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេស កាលពីថ្ងៃពុធនេះបើយោងតាមទិន្នន័យ ដែលបានធ្វើបច្ចុប្បន្នភាព ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃព្រហស្បតិ៍។...