ព័ត៌មានអន្តរជាតិ
អាមេរិក ព្រមានដាក់ទណ្ឌកម្មបន្ថែម លើរដ្ឋប្រហារមីយ៉ាន់ម៉ា និងការបង្ក្រាបលើ បាតុកម្មដោយហិង្សា
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកJake Sullivan បានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិកកំពុងរៀបចំ “សកម្មភាពបន្ថែម” នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការបង្ក្រាបដោយហិង្សា និងរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Sullivan បានឲ្យដឹងថា“ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកដើម្បីទទួលខុសត្រូវ ចំពោះអំពើហិង្សាលើបាតុកម្មនៅមីយ៉ាន់ម៉ា” ។ លោកបានបន្ថែមថា “យើងកំពុងរៀបចំសកម្មភាពបន្ថែមទៀត...