កីឡា

វិសុទ្ធ ​ដែល​​កំពុង​ហាត់​ជា​មួយ U21 Liverpool នឹង​មក​ខ្មែរ​នៅ…

យុវជន​ឈ្មោះ វិសុទ្ធ ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ U21 Liverpool នឹង​មក​ខ្មែរ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ប្រ​សិន​បើ​រូប​គេ​ទទួល​បាន​ វ៉ាក់សាំង​កូវីដ​១៩ រួចរាល់ ស្រប​ពេល​កូវីដ​​ថមថយ ។

ម្ដាយ​របស់​​យុវជន​រូប​នេះ ​​ឈ្មោះ​ Kuth Kola ​បាន​ឲ្យ​ដឹង​ថា យ៉ាង​ណា​វា​អាច​ នឹង​ប្រែប្រួល​​ ដោយ​អាស្រ័យ​លើ​កត្តា​ខាង​ វិសុទ្ធ ។ ​ប៉ុន្តែ​ការ​មក​លេង​លើក​នេះ​​ទំនង​ជា​មាន​ខ្ពស់ ​ពី​ព្រោះ​​ វិសុទ្ធ ​ខាន​មក​លេង​​ខ្មែរ​១​​ឆ្នាំ​ហើយ​ ។

​​​លោក​ស្រី​ខាង​លើ​បាន​និយាយ​ថា ​ការ​មក​ខ្មែរ​នេះ​គឺ​មក​ធម្មតា ប៉ុន្តែ​មាន​ក្លឹប​នៅ​​ខ្មែរ​មួយ​បាន​ទាក់​​មក​ ចង់​ឲ្យ​គេ​ចូល​លេង​ជា​មួយ។ ​ចំណុច​នេះ​គឺ​មិន​ទាន់​ច្បាស់​នៅ​ឡើយ ​រង់​ចាំ​មើល​ការ​មក​ដល់​របស់​​គេ​​សិន​ ​​៕

Most Popular

To Top