Event

កប់! ទឹកក្រូចអាយស៍ IZE អបអរសាទរ SmallWorld SmallBand ក្រុមតូច សម្រាប់គម្រប់ខួប១ឆ្នាំ និងការបន្តជាទូតសុឆន្ទៈ

ភ្នំពេញ៖ ទឹកក្រូចអាយស៍ IZE សូមអរគុណ និងអបអរសាទរគម្រប់ខួប១ឆ្នាំ ដែល SmallWorld SmallBand ក្រុមតូច ក្លាយជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ។

ក្នុងនោះ ទឹកក្រូចអាយស៍ IZE ក៏ចូលរួមត្រេកអរដល់ SmallWorld SmallBand ក្រុមតូច សម្រាប់ការបន្តជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ក្រោយបានរួមសហការគ្នាក្នុងការពាំនាំយកភាពសប្បាយរីករាយ និងអស្ចារ្យជាច្រើនកន្លងមករួមមាន ការបង្កើតបទចម្រៀងថ្មីៗ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការចូលរួមកម្មវិធីផ្សេងៗ សម្រាប់ជាទស្សនីយភាព និងជាទីសណ្តាប់របស់អ្នកគាំទ្រ និងអ្នកនិយមពិសាទឹកក្រូចអាយស៍ IZE អស់រយៈពេលមួយឆ្នាំមកនេះ។

តារាចម្រៀងស្រីតែម្នាក់គត់ក្នុងក្រុម កញ្ញា កេសរ បានបង្ហាញអារម្មណ៍រំភើបថា៖ «ការរួមដំណើរជាមួយទឹកក្រូចអាយស៍ IZE រយៈពេលមួយឆ្នាំនេះ គឺពិតជាបទពិសោធន៍មួយដ៏អស្ចារ្យណាស់ ព្រោះយើងបានបង្កើតព្រឹត្តការណ៍ថ្មីៗជាច្រើនរួមគ្នាសម្រាប់អ្នកគាំទ្រ ហើយអ្វីដែលពិសេសជាងនេះ គឺ SmallWorld SmallBand ក្រុមតូច នៅតែបន្តជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ព្រោះយើងដឹងថា ការបន្ដដំណើរលើវិថីជាមួយគ្នានេះ ប្រៀបដូចជាការបង្កើតបទពិសោធន៍ថ្មីៗ ប្លែកៗ សម្រាប់ការអភិវឌ្ឍទេពកោសល្យបន្ថែមមកលើក្រុមយើងផងដែរ»។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងពិតជាអរគុណ SmallWorld SmallBand ក្រុមតូច សម្រាប់ការសហការដ៏ល្អជាមួយទឹកក្រូចអាយស៍ IZE កន្លងមកនេះ ហើយក៏រីករាយស្វាគមន៍ SmallWorld SmallBand ក្រុមតូច សម្រាប់ការបន្តដំណើរជាមួយទឹកក្រូចអាយស៍ IZE ។ យើងសង្ឃឹមថា ការបន្តទំនាក់ទំនងមួយនេះ នឹងអាចពាំនាំអ្វីដែលរំភើបប្លែកៗខុសពីមុន ជូនដល់អ្នកគាំទ្រ និងអ្នកនិយមពិសាទឹកក្រូចអាយស៍ IZE ជាក់ជាមិនខាន»៕

Most Popular

To Top