កីឡា

Ibrahimovic ជួបបញ្ហារបួសអាច នឹងអវត្តមានទាំងពីរជើងប៉ះនឹង Man UTD

កីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic កាលពីថ្ងៃអាទិត្យត្រូវបានប្តូរចេញនៅ នាទីទី៥៦បន្ទាប់ពីបានទទួលរងរបួសក្នុងការប្រកួតប៉ជាមួយនឹង ក្រុម Roma ហើយបន្ទាប់មកក៏បានទទួលការស្កេន ដើម្បីពិនិត្យស្ថានភាពហើយដែរ។

នៅថ្ងៃនេះ The Goal បានចេញផ្សាយថាកីឡាករស៊ុយអ៊ែតរូបនេះនឹងអាចអវត្តមានការប្រកួតទាំងពីរជើងប៉ះនឹងក្រុមចាស់របស់គាត់គឺបិសាចក្រហម Man UTD នៅក្នុងក្របខណ្ឌពានរង្វាន់ Europa League ទាំងថ្ងៃទី១១ខែមិនានិងថ្ងៃទី១៨ខែមិនា។

Ibrahimovic វ័យជ្រេបន្តិចទៅហើយប៉ុន្តែគាត់អាចបានជួយ AC Milan យ៉ាងខ្លាំងនៅរដូវកាលនេះដោយអាចស៊ុតបញ្ចូលទីបានទៅដល់១៦គ្រាប់ក្នុង ការបង្ហាញខ្លួនទាំង២១ដងហើយបច្ចុប្បន្នមានត៤ពិន្ទុប៉ុណ្ណោះតាមពីក្រោយ Inter Milan នៅ  Serie A៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top