ទោះបីជាស្ថិតនៅក្នុងស្ថានភាព បញ្ហាហរិញ្ញវត្ថក្តី ប៉ុន្តែក្លឹបយក្សអ៊ីតាលី Inter Milan ត្រូវបានគេដឹងថា បានធានាបាននូវការផ្ទេរយកកីឡាករ ខ្សែបម្រើម្នាក់ មកពីក្លឹបហង្សក្រហម Liverpool រួចរាល់ហើយ ។
ថ្លែងទៅកាន់កម្មវិធីកីឡាករ Sport Mediaset លោក Claudio Raimond បានរាយការណ៍ថា កីឡាករខ្សែបម្រើ Georginio
Wijnaldum បានឈានទៅដល់ការយល់ព្រមគ្នា ដោយសំដីហើយជាមួយនឹង Inter Milan ដោយមិនមានតម្លៃខ្លួនឡើយនៅរដូវក្តៅ
ខាងមុខ។
ប្រភពដដែលបានអះអាងថា Wijnaldum នឹងផ្ទេរមកចូលរួមជាមួយនឹង Inter Milan ឡើយដោយមិនមាន តម្លៃខ្លួនឡើយតែទោះ បីជាយ៉ាងណាក្តីប្រាក់កម្រៃ របស់ខ្លួនគាត់ គឺនៅមិនទាន់អាចព្យាករណ៍ បាននៅឡើយខណៈដែលបញ្ហាហិរញ្ញវត្ថុ នៅកើតមានឡើងបែបនេះ៕
ប្រែសម្រួល៖ស៊ុនលី
