នាង Georgina Rodriguez បានប្រាប់ឲ្យដឹងថា នាងតែងតែទាមទារប្ដូរអំពូលក្នុងផ្ទះ មិនចង់ឲ្យ Cristiano Ronaldo ធ្វើទេ ព្រោះខ្លាចធ្លាក់មកមានរបួស។
Ronaldo គឺជាមេគ្រួសារដ៏សំខាន់ ដូច្នេះ Rodriguez មិនចង់ឲ្យគេកើតជាបញ្ហារបួសឡើយ ព្រោះតែពិដាននៅក្នុងផ្ទះរបស់ពួកគេខ្ពស់ៗណាស់។ និយាយប្រាប់ Sport Week នាង Rodriguez បានឲ្យដឹងថា៖ “ការផ្លាស់ប្ដូរអំពូលភ្លើងនៅផ្ទះរបស់ពួកយើងគឺមិនងាយទេ ព្រោះពួកយើងមានពិដានខ្ពស់ណាស់”។
នាងបន្ថែមថា៖ “ប្រសិនអ្នកជា Cristiano Ronaldo តើអ្នកគួរតែប្ដូរអំពូលដែលមានកម្ពស់ជិត៦ម៉ែត្រពីដី។ ប្រាកដណាស់មិនអាចទេ។ ថែរក្សាខ្លួនឯងនិងលះបង់ខ្លួនឯងឲ្យក្លាយជាមនុស្សល្អបំផុតពីអ្វីដែលអ្នកធ្វើ។ ខ្ញុំនឹងថែមរក្សារហូតតទៅ។ ខ្ញុំចូលចិត្តថែរក្សាផ្ទះនិងគ្រួសាររបស់ខ្ញុំ”។
Rodriguez បន្តទៀតថា Ronaldo មិនដែលធ្វើម្ហូបទេ ហើយពេលខ្លះនាងតែងស្វាគមន៍គេពេលមកពីហាត់ ដោយធ្វើម្ហូបឆ្ងាញ់ៗ និងរងចាំមិត្តប្រុសជានិច្ច៕ sabay


