កីឡា
ផ្ទុះការចង់ដឹង Barrett មានចំណូលរាប់លាន បែរមកលេងនៅកម្ពុជា
ខ្សែការពារ Paddy Barrett ជាកីឡាករមានបទពិសោធជោគជាំនៅតំបន់អឺរ៉ុប ហើយគេមានចំណូលរហូតដល់ ១,៦៩៥,២៥០ ដុល្លារក្នុងមួយឆ្នាំកាលលេងនៅលីគកំពូលអាមេរិក ឆ្នាំ២០១៨ ។ យ៉ាងណាមានប្រិយមិត្តជាច្រើនកើតជាចម្ងល់ចង់ដឹងហេតុអ្វីបានជាខ្សែការពាររូបនេះសម្រេចមកប្រកបអាជីពនៅកម្ពុជា ។ អតីតខ្សែការពារ Dundalk បាននិយាយថា « វាដូចឆ្កួតដែលខ្ញុំចេញពីអឺរ៉ុបមកលេងនៅទីនេះ (លីគកំពូលកម្ពុជា) ។ គ្រូបង្វឹករបស់ ស្វាយរៀង Conor បានទាក់ទងទៅមិត្តរបស់ខ្ញុំ...