Event

កញ្ញា ស៊ន សៀវមី​ ប្រកាសធ្វើជា ទូតសុឆន្ទៈ តំណាងអោយគ្លីនិក ពត់តម្រង់ធ្មេញ​ Denta-joy Cambodia​

ភ្នំពេញ-ថ្ងៃទី​២២  កុម្ភៈ ឆ្នាំ ២០២១៖ កញ្ញា ស៊ន សៀវម៉ី បានប្រកាសខ្លួន ធ្វើជាទូតសុឆន្ទៈតំណាងអោយគ្លីនិកពត់តម្រង់ធ្មេញDenta-joy Cambodia ដែលជាគ្លីនិកធ្មេញ ជាប់លំដាប់ថ្នាក់លេខ1 នៅអាស៊ីអាគ្នេយ៍ និងមានទីតាំង ក្នុងផ្សារទំនើប ជីប ម៉ុង​ណូរ៉ូម៉ល ជាន់ទី២។ 

ក្រោយទទួល​បានសេវាព្យាបាល យ៉ាងល្អបំផុត​ពី​គ្លីនិក​ធ្មេញ អន្តរជាតិមួយនេះ​ លើការពត់ធ្មេញ​អោយត្រង់ដោយប្រើ Invisalignនិងសម្អាតធ្មេញ អោយសស្អាត​បែបធម្មជាតិ ពីក្រុមទន្តបណ្ឌិត ជំនាញបណ្តុះបណ្តាលផ្ទាល់ ពីប្រទេសថៃ​​ កញ្ញា ស៊ន សៀវម៉ី បានថ្លែងក្នុងសន្នសិទ្នសារព័ត៌មាន យ៉ាងដូច្នេះថា ​“នាងខ្ញុំមានសេចក្តី​សោមនស្សរីករាយ​ និង​ ពេញចិត្តជាខ្លាំងក្រៃលែង នូវសេវាកម្ម​ថែរក្សាអនាម័យ​មាត់ធ្មេញ​ពី គ្លីនិកធ្មេញ Denta-joy Cambodia ជាពិសេសគឺ​ការ​ព្យាបាល ពត់ធ្មេញរបស់នាងខ្ញុំ តែម្តង ជាមួយ​បច្ចេកទេស Invisalign ធ្វើអោយខ្ញុំមានអារម្មណ៍ថា មិន​ខ្លាចក្នុងការ​ញញឹម ឬសើច​ជាមួយភក្តិ ឬទៅ​កាន់មហាជន​ឡើយ​ដោយសារពុម្ពធ្មេញថ្លា (Invisalign) ដែលពាក់នៅលើធ្មេញ របស់​នាង​ខ្ញុំ វាដូចទៅពណ៌ថ្លា ដូច្នេះទាំង​មិត្តភក្តិ​ ក៏ដូចជាមហាជនអាចនឹង ​មិនបាន​កត់សម្គាល់ថា នាងខ្ញុំពាក់ Invisalign នោះឡើយ”។​

កញ្ញា បន្តទៀតថា ការពត់​ធ្មេញជាមួយនឹងបច្ចេកវិទ្យា Invisalign វាក៏ផ្តល់នូវភាពងាយស្រួល ក្នុងការដោះ និងដាក់ដោយខ្លួនឯង បានផងដែរ ពេលដែរពិសារអាហារ និងត្រូវសម្អាតធ្មេញ​​ ហើយ​ការឈឺចាប់ក្នុងការពត់ធ្មេញជាមួយ ​បច្ចេកវិទ្យា​នេះ​គឺទាបបំផុត ឬស្ទើរតែគ្មានតែម្តង។ 

ជាពិសេសទៅទៀត ការពត់ធ្មេញដោយប្រើ Invisalign វាមិនប៉ះពាល់ដល់ការប្រកួត និងពិធីរៀបអាពាហ៍ពិពាហ៍ ខាងមុខរបស់នាងខ្ញុំឡើយ!

ដូច្នេះហើយទើបនាងខ្ញុំ សម្រេចចិត្តទទួល​យក សេវាកម្មនៅ Denta-joy Cambodia ហើយនាងខ្ញុំក៏សូមណែនាំគ្លីនិក ស្តង់ដាខ្ពស់មួយនេះ អោយ​ពលរដ្ឋកម្ពុជា ដែលស្រឡាញ់ និងយក​ចិត្តទុកដាក់ ពីសុខភាពមាត់ធ្មេញរបស់ខ្លួន មកទទួលសេវាកម្ម នៅទីនេះផងដែរ។ 

លោកឧកញ្ញ៉ា លីម ហួរនីតូ ដែលជានាយកប្រត្តិ បត្តគ្លីនិកធ្មេញ Denta-joy Cambodia ក៏បានថ្លែងអំណរគុណ​ដល់កញ្ញា ស៊ន សៀវម៉ី​ ដែលបានផ្តល់នូវទំនុកចិត្ត ទៅលើគ្លីនិកធ្មេញ Denta-joy Cambodia និងពេញ​ចិត្តនូវសេវាកម្ម ​ពី​ក្រុមទន្តបណ្ឌិតរបស់យើង ថែមទាំងបង្ហាញ ពីបទពិសោធន៍ផ្ទាល់របស់ខ្លួនជាមួយ ការពត់​ធ្មេញនេះទៅកាន់ សាធារណៈផងដែរ។

លោកបន្តទៀតថា វាជាកិត្តយសខ្លាំងដែល គ្លីនិកធ្មេញ Denta-joy Cambodia ទទួលបាន​នូវការគាំទ្រ ពី វីរៈកីឡាការនី​ លំដាប់ថ្នាក់ពិភពលោកយ៉ាងដូច្នេះ​ ហើយថែមទាំងមានឳកាស ធ្វើការរួមគ្នាក្នុងការ​ផ្សព្វផ្សា​យ​ ពីកីឡាជាតិ ក៏ដូចជាសេវាកម្មពត់ធ្មេញ លំដាប់ថ្នាក់អន្តរជាតិផងដែរ ក្នុងនាមកញ្ញា ជា​ទូតសុឆន្ទៈសម្រាប់គ្លីនិករបស់យើង​។​

លោកក៏បានអោយដឹងផងដែរថា​ Denta-joy Cambodia មានបទពិសោធន៍ច្រើន​ក្រៃលែង ជាមួយ​បច្ចេកទេសពុម្ពធ្មេញថ្លា​ របស់Invisalign នេះ តាំងពីឆ្នាំ ២០០១ មកម្លេះ ដោយមាន​អតិថិជន ​ប្រមាណជាង ៦០០០ ​ករណីរួចមកហើយ ទទួលបានការព្យាបាល ពីបច្ចេកទេសនេះ ហើយជាមួយជោគជ័យ និងការពេញនិយមពីអតិថិជន បានធ្វើអោយ​ Denta-joy ក្លាយជា​គ្លីនិកធ្មេញ លំដាប់ថ្នាក់ទី១ ក្នុងការផ្តល់នូវ សេវាកម្មពត់ធ្មេញដោយប្រើ ពុម្ពថ្លាInvisalign នៅអាស៊ីអាគ្នេយ៍ និងជាគ្លីនិក​ធ្មេញ​តែមួយគត់ ដែល​ទទួលបានតែងតាំងជា ឧទ្ទិសគ្លីនិកឬ  គ្លីនិកគំរូនូវការព្យាបាលពត់ធ្មេញ ជាមួយគុណភាពល្អបំផុតសម្រាប់ពលរដ្ឋថៃនិងកម្ពុជា។”

លោកក៏បានបញ្ចប់ដោយអបអរសាទរ និងជូនពរកញ្ញា ស៊ន សៀវម៉ី ជាដំណើរជីវិតគូរអាពាហ៍ពិពាហ៍ ដែលនឹងមកដល់ឆាប់ៗ នាពេលខាងមុខនេះ ដូច្នេះហើយ Denta-joy Cambodia ត្រូវមានបេសកម្មសំខាន់បំផុត ក្នុងការផ្តល់ស្នាមញញឹម ដ៏ស្រស់ស្អាតឥតខ្ចោះ និង​ទំនុកចិត្ត ដល់កញ្ញា ស៊ន សៀវម៉ីសម្រាប់ថ្ងៃ​ដ៏សំខាន់​ របស់កញ្ញា ដូច្នេះសូមចូលរួមតាមដាន នូវដំណើរអាពាហ៍ពិពាហ៍ របស់អ្នកស្រី ទាំងអស់គ្នា ជាមួយ Denta-joy Cambodia. ៕

Most Popular

To Top