ព័ត៌មានអន្តរជាតិ
IMF ព្យាករណ៍ថា សេដ្ឋកិច្ចចិន នឹងកើនឡើង ៧,៩ភាគរយនៅឆ្នាំ២០២១
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៧,៩ ភាគរយនៅក្នុងឆ្នាំ២០២១ បន្ទាប់ពីកំណើន ១,៩ ភាគរយនៅឆ្នាំ២០២០ ដោយសារសកម្មភាពសេដ្ឋកិច្ច នៅតែបន្តមានសភាពធម្មតា ហើយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស កំពុងស្ថិតក្រោមការគ្រប់គ្រង។ ក្រុមប្រឹក្សាប្រតិបត្តិរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ សេដ្ឋកិច្ចចិនបន្តការងើបឡើងវិញ យ៉ាងឆាប់រហ័សពីការរាតត្បាត...