បច្ចេកវិទ្យា
ចិន បាញ់បង្ហោះផ្កាយរណប ចំនួនពីរ សម្រាប់ការចាប់យក រលកទំនាញផែនដី
ប៉េកាំង៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបចំនួនពីរសម្រាប់ការចាប់យករលកទំនាញផែនដី ទៅក្នុងគន្លងដែលបានគ្រោងទុកពីមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្កាយរណបស៊ីជាំង ក្នុងខេត្តស៊ីឈួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ផ្កាយរណបទាំង ២ ដែលបង្កើតឡើងដោយកម្លាំងទំនាញរលកអេឡិចត្រូម៉ាញ៉េទិច អេឡិចត្រូនិចនៃកម្លាំងទំនាញផែនដី ត្រូវបានបាញ់បង្ហោះដោយកាំជ្រួចដឹក Long March-11 នៅម៉ោង ៤ និង១៤ នាទី (ម៉ោងនៅទីក្រុងប៉េកាំង) ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ការបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍នេះ គឺជាបេសកកម្មលើកទី ៣៥៥ នៃស៊េរីរ៉ុក្កែតត្រកូល...