សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ក្រុមហ៊ុន សច្ចៈ ប្រូផឹធី បានវិវឌ្ឍន៍ខ្លួន​ជាផ្នែកមួយ ជួយដល់វិស័យ អចលនទ្រព្យ​ នៅកម្ពុជា កាន់តែរីកចម្រើន

វិស័យអចលនទ្រព្យ នៅកម្ពុជា​ បានរីកចម្រើនយ៉ាងខ្លាំង​ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ជាទូទៅក្នុងចំណោមអ្នកជំនាញ អចលនទ្រព្យក្នុងស្រុក គឺបានបង្ហាញថា វិស័យអចលនទ្រព្យ នៅកម្ពុជា កំពុងដើរតាមទិសដៅត្រឹមត្រូវ ហើយបានធ្វើឲ្យ ប្រជាជនកម្ពុជា កាន់តែរីកចម្រើន ងើបចេញពីភាពក្រីក្រ ដោយសារកម្ពុជា បានក្លាយជាប្រទេស មានសេដ្ឋកិច្ចលូតលាស់ លឿនបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតម្រូវការអចលនទ្រព្យ ក៏កំពុងមានកំណើនច្រើនផងដែរ។

ដោយសារ មានការរីកចម្រើនខ្លាំង ទៅលើវិស័យអចលនទ្រព្យ នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកឧកញ៉ា សូវ សច្ចៈ សម្បត្តិ បានបង្កើតក្រុមហ៊ុន អចលនទ្រព្យមួយមានឈ្មោះថា សច្ចៈ ប្រូផឹធី (Sachak Property) ឡើងដើម្បីផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ជូនដល់ម្ចាស់អចលនទ្រព្យ លំនៅដ្ឋាន និងវិនិយោគិន ឆ្ពោះទៅកាន់វិថី ឈ្នះៗ ដែលមានន័យថា ធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញ ចំណេញទាំងអស់គ្នា។

សច្ចៈ ប្រផឹធី កម្ពុជា គឺជាក្រុមហ៊ុនអចលនទ្រព្យ ដែលកំពុងមានឈ្មោះបោះសំឡេង នៅលើវិស័យអចនទ្រព្យនៅកម្ពុជា ថ្វីត្បិតតែក្រុមហ៊ុននេះ ទើបតែបង្កើតឡើងក៏ពិតមែន ក៏ប៉ុន្តែមានការគាំទ្រខ្លាំង ពីសំណាក់អតិថិជនជាច្រើន ដោយសារ កិច្ចខិតខំប្រឹងប្រែង របស់លោកឧកញ៉ា សូវ សច្ចៈ សម្បត្តិ និងមានបុគ្គលិក រួសរាយរាក់ទាក់ ផ្តល់នៅសេវាកម្ម ប្រកបដោយគុណភាពខ្ពស់ ផ្តល់ទំនុកចិត្ត ភាពស្មោះត្រង់ ជូនដល់ម្ចាស់អចលនទ្រព្យ និង អ្នកវិនិយោគទាំងអស់ ទើបធ្វើអោយក្រុមហ៊ុនមួយនេះ មានការរីកចម្រើន បានយ៉ាងឆាប់រហ័ស និងបានចូលខ្លួន​ ជួយដល់វិស័យអចលនទ្រព្យ នៅកម្ពុជា កាន់តែរីកចម្រើនផងដែរ។

សច្ចៈ ប្រផឹធី មាន ដី ផ្ទះ ជាច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការ ទាក់ទងអចលនទ្រព្យ ទៅដល់បងប្អូន ប្រជាពលរដ្ធទាំងអស់គ្នា និងនាំអ្នកលក់ និងអ្នកទិញ ចំណេញទាំងអស់គ្នា៕

Most Popular

To Top