ព័ត៌មានអន្តរជាតិ
យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្ដហោះអាល្លឺម៉ង់ និងអាមេរិក នៅលើសមុទ្របាល់ទិក
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្ដហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានដេញតាមយន្តហោះអាល្លឺម៉ង់ និងអាមេរិក មួយគ្រឿងនៅលើសមុទ្របាល់ទិក កាលពីថ្ងៃច័ន្ទ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសពីរលើសមុទ្របាល់ទិកហោះឆ្ពោះទៅព្រំដែនរដ្ឋរបស់រុស្ស៊ី។ យន្តហោះចម្បាំង Su-27 របស់រុស្ស៊ីមួយគ្រឿងបានហោះចេញ ហើយកំណត់គោលដៅទាំងនោះ ជាយន្តហោះល្បាត P-3C Orion របស់កងទ័ពជើងទឹកអាល្លឺម៉ង់...