ព្រឹត្តិការណ៍
របាយការណ៍៖ទារកទើបនឹង កើតជិតកន្លះលាននាក់ នៅទូទាំងពិភពលោកស្លាប់ ដោយសារការបំពុលបរិយាកាសកាលឆ្នាំ ២០១៩
អាមេរិក៖របាយការណ៍របស់State of Global Air ២០២០ បានរកឃើញថា ការបំពុលបរិយាកាសបាននាំឲ្យមានការស្លាប់ទារកទើប នឹងកើតជិតកន្លះលាននាក់នៅទូទាំងពិភពលោកកាលពីឆ្នាំមុននេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ វិទ្យាស្ថានសុខភាពអាមេរិកបានរកឃើញថា ការប៉ះពាល់រយៈពេល យូរទៅនឹងសារធាតុដែលមាននៅក្នុងអាកាសនាំឲ្យមានផលវិបាកពីការសម្រាលកូនមុន អាយុ និងទារកមានទម្ងន់ទាប។ ២/៣ នៃការស្លាប់របស់ទារកវ័យក្មេងលេចឡើងទាក់ទងនឹង ការប្រើប្រាស់ប្រេងឥន្ធនៈរឹងដូចជាអុសធ្យូងនិងលាមកសត្វសម្រាប់ចម្អិនអាហារ។ សរុបមកការបំពុលខ្យល់ក្នុងផ្ទះ និងក្រៅផ្ទះបានរួមចំណែក ដល់ការស្លាប់មនុស្សជាង ៦,៧ លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ...