ព័ត៌មានអន្តរជាតិ
ប៉ូលីស និងទាហានហ្វីលីពីន នឹងប្រើរំពាត់ផ្តៅ បង្ខំឱ្យប្រជាជនរក្សាគម្លាត សុវត្ថិភាពសង្គម
មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលបានរាយការណ៍ នៅថ្ងៃសុក្រនេះថា លោក Cesar Binag មេបញ្ជាការក្រុមការងាររួមរបស់ ហ្វីលីពីនដើម្បីការពារវីរុសកូវីដ១៩បាននិយាយថា ប៉ូលីសនៅទីក្រុងម៉ានីលនឹងប្រើរំពាត់ផ្តៅប្រវែង១ម៉ែត្រ ដើម្បីឱ្យប្រជាជនរក្សាគម្លាតសង្គមនៅក្នុងតំបន់សាធារណៈ ចំពេលមានការរីករាលដាលនៃវីរុសឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន PNA ថាឧត្តមសេនីយ៍ Binag បាននិយាយថា អាជ្ញាធរបានសំរេចចិត្តបង្កើនចំនួនមន្រ្តីប៉ូលីសនៅកន្លែងដែល...