ព័ត៌មានអន្តរជាតិ
ទីក្រុងមូស្គូ ចាប់ផ្តើមផ្តល់ ថ្នាំវ៉ាក់សាំង កូវីដ១៩ ទ្រង់ទ្រាយធំ
បរទេស៖ក្រុមការងារទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយប្រាប់ថា ទីក្រុងមូស្គូ បានចាប់ផ្តើមផ្តល់ការចាក់ថ្នាំវ៉ាក់សាំង Sputnik V បង្កាជម្ងឺកូវីដ១៩ នៅតាមគ្លីនិកនានា នាថ្ងៃសៅរ៍នេះ ដែលនេះគឺជាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំដំបូងបំផុតរបស់ប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍ ក្រុមការងារទទួលបន្ទុកកិច្ចការ មេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយថា ថ្នាំវ៉ាក់សាំងដែលផលិតដោយរុស្ស៊ី ជាបឋមនឹងផ្តល់ឲ្យដល់វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកធ្វើការសង្គមនានា ព្រោះតែពួកគេមានហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងជម្ងឺ។...