ព័ត៌មានអន្តរជាតិ
បណ្ដាញឃោសនា កូរ៉េខាងជើង អះអាងថាចក្រពត្តិនិយម អាមេរិក បានចាប់ផ្តើមសង្គ្រាម កូរ៉េ
សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃសុក្រថា សង្គ្រាមកូរ៉េ គឺជាលទ្ធផលនៃការឈ្លានពានរបស់ចក្រពត្តិនិយមអាមេរិក ដោយបានហៅវាថា ជាការបំភ្លៃប្រវត្តិសាស្ត្រដ៏អៀនខ្មាស់ ដើម្បីអះអាងថាកូរ៉េខាងជើង បានចាប់ផ្តើមសង្គ្រាម។ គេហទំព័រ Uriminzokkiri បានអះអាងជាថ្មីនូវការទាមទារជាយូរមកហើយរបស់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថ្មីៗនេះបានបណ្តាល ឱ្យមានការភ្ញាក់ផ្អើលដោយនិយាយថា ជម្លោះឆ្នាំ១៩៥០-៥៣ គឺជាការប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក “ការឈ្លានពានចក្រពត្តិនិយម” ។ សង្គ្រាមកូរ៉េបានផ្ទុះឡើងបន្ទាប់ពីកងទ័ពកូរ៉េខាងជើង...