ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់រំពឹងថា ស្តេចថៃ នឹងមិនបំពាន ច្បាប់អន្តរជាតិ
បរទេស ៖ នៅថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីនាំពាក្យការិយាល័យបរទេស ក្នុងទីក្រុងប៊ែកឡាំងមួយរូប បាននិយាយប្រាប់ថា ប្រទេសថៃបានធានាអះអាង ចំពោះអាល្លឺម៉ង់ម្តងហើយម្តងទៀតថា ព្រះមហាក្សត្រថៃ នឹងមិនធ្វើកិច្ចការរដ្ឋាភិបាល ក្នុងខណៈទ្រង់ប្រថាប់នៅក្នុងប្រទេស អាល្លឺម៉ង់នោះទេ។ មន្ត្រីនាំពាក្យរូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមទៀតដូច្នេះថា “រដ្ឋាភិបាលអាល្លឺម៉ង់សន្មត់និងមានក្តីរំពឹងថា នឹងគ្មានការសម្រេចចិត្តដែលអាល្លឺម៉ង់រកឃើញថា មានបំពានច្បាប់អាល្លឺម៉ង់ ច្បាប់អន្តរជាតិ ឬក៏ច្បាប់សិទ្ធិមនុស្សនោះឡើយ”។ គួរបញ្ជាក់ថា នៅក្នុងទីក្រុងបាងកក...