ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង រឹតបន្ដឹងកងទ័ព ក្រោយកូរ៉េខាងជើង បាញ់សម្លាប់មន្រ្តីរដ្ឋាភិបាល
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរឹតបន្តឹងជំហរត្រៀមខ្លួនជាស្រេច សម្រាប់យោធា ដើម្បីបង្កើនការឃ្លាំមើលចលនាយោធា របស់កូរ៉េខាងជើង ជាពិសេស នៅជិតព្រំដែនសមុទ្រដ៏តានតឹង បន្ទាប់ពីការសម្លាប់ជនជាតិកូរ៉េខាងត្បួង ដ៏សាហាវមួយរូប របស់ប្រទេសនេះ។ កាលពីថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់មន្ត្រីជលផល ដែលកំពុងចុះចត នៅក្នុងដែនទឹករបស់ខ្លួន ហើយបានដុតសាកសព របស់ជនរងគ្រោះចោលទៀតផង។ លោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោកកំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង...