ព្រឹត្តិការណ៍
ព្រឹត្តិការណ៍ វាយប្រហារ ភេវរកម្មដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអង់គ្លេស កាលពីឆ្នាំ២០០៥
បរទេស: រំលឹកឡើងវិញនូវព្រឹត្តការណ៍ នាព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៥ នៅពេលដែលគ្រាប់បែក ជាច្រើនត្រូវបានបំផ្ទុះនៅក្នុងផ្លូវក្រោមដី ចំនួន៣កន្លែងនៅ ទីក្រុងឡុងនិងឡានក្រុងមួយក្នុងអំឡុងពេលដែលមានមនុស្សធ្វើដំណើរមមាញឹកបំផុត។ ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលត្រូវបានគេជឿថា ជាផែនការវាយប្រហាររបស់ក្រុមអាល់កៃដា បានបណ្តាលឲ្យមានមនុស្សស្លាប់ ដល់ទៅ៥៦នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកផង ខណៈដែលអ្នករងរបួសមាន ទៅដល់៧០០នាក់ផ្សេងទៀត។ វាជាការវាយប្រហារធំបំផុតនៅ ចក្រភពអង់គ្លេសចាប់តាំងពី សង្គ្រាមលោកលើកទី២។ ការបំផ្ទុះគ្រាប់បែកលើរថភ្លើង បានសំដៅទៅលើទីក្រុង London និងស្ថានីយរថភ្លើងក្រោមដី...