ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Hitachi បោះចោលគម្រោងរោងចក្រ ថាមពលនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស

តូក្យូ ៖ ក្រុមហ៊ុន Hitachi បាននិយាយថា ក្រុមហ៊ុនកំពុងដកខ្លួន ចេញពីគម្រោងរោងចក្រ ថាមពលនុយក្លេអ៊ែរ ដែលមានទឹកប្រាក់ រាប់ពាន់លានផោន នៅប្រទេសវែល ដោយលើកឡើងពីបរិយាកាសវិនិយោគ កាន់តែ អាក្រក់ទៅៗ នៃការប៉ះទង្គិចទៅនឹងមហិច្ឆតា ថាមពលកាបូនទាប របស់ចក្រភពអង់គ្លេស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនជប៉ុនមួយនេះ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា គម្រោងនៅ Anglesey ត្រូវបានផ្អាកអស់រយៈពេល ២០ ខែហើយ ព្រោះបរិយាកាសវិនិយោគកាន់តែធ្ងន់ធ្ងរ ដោយសារតែផលប៉ះពាល់ នៃមមេរោគ COVID-១៩ ។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងសម្របសម្រួល ជាមួយរដ្ឋាភិបាល ចក្រភពអង់គ្លេស និងអ្នកដទៃទៀត លើជោគវាសនា នៃអាជ្ញាប័ណ្ណ និងទីតាំងដែលបានគ្រោងទុក ប្រសិនបើការសម្រេចដកប្រាក់ ។

ផែនការឧស្សាហកម្មយក្សរបស់ជប៉ុន ដើម្បីសាងសង់រ៉េអាក់ទ័រចំនួន២កន្លែងនៅទីតាំង Wylfa Newydd ក្នុងប្រទេសវែល ត្រូវបានផ្អាកតាំង ពីខែមករា ឆ្នាំ២០១៩ ដោយសារបញ្ហាហិរញ្ញវត្ថុ ។ ថ្លៃដើមនៃការសាងសង់រោងចក្រនៅលើ Anglesey នៅភាគពាយព្យប្រទេសវែល ត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់ ២០ ពាន់លានផោន (២៥,៧ ពាន់លានដុល្លារ, ២១,៧ ពាន់លានអឺរ៉ូ) ។

សមត្ថភាពផលិតកម្មបានកំណត់ របស់វាគឺជិតបីជីហ្គាវ៉ាត់ ដែលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រហែល ៦ ភាគរយនៃតម្រូវការ អគ្គិសនីរបស់អង់គ្លេស។ ដូចកាលពីខែមុនក្រុមហ៊ុនបុត្រសម្ព័ន្ធ Horizon នុយក្លេអ៊ែររបស់ក្រុមហ៊ុន Hitachi បានទទូចថា ខ្លួននៅតែប្តេជ្ញាចិត្ត ចំពោះគម្រោងនេះ ប៉ុន្តែដំណឹងនៃការដកខ្លួន ចេញដែលបានគ្រោងទុកបានលេច ចេញលើប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅសប្តាហ៍នេះ ធ្វើឲ្យមានការអាក់អន់ចិត្តនៅ Anglesey៕ដោយ៖លី ភីលីព

Most Popular

To Top