ព័ត៌មានអន្តរជាតិ

អូស្រ្តាលីបង្កើត វិសោធនកម្មច្បាប់ធ្វើឲ្យ Facebook និង Google បង់ថ្លៃព័ត៌មាន

អូស្ត្រាលី ៖ អ្នកនិពន្ធ នៃសេចក្តីស្នើច្បាប់អូស្រ្តាលី ធ្វើឲ្យវិសោធនកម្មច្បាប់សម្រាប់ក្រុមហ៊ុនFacebook និង Google បង់ថ្លៃសារព័ត៌មាន បាននិយាយថា សេចក្តីព្រាងច្បាប់ របស់លោកនឹងត្រូវបានផ្លាស់ប្តូរ ដើម្បីបន្ធូរបន្ថយ ក្តីកង្វល់ របស់ក្រុមហ៊ុនយក្សឌីជីថល ប៉ុន្តែនៅតែមិនផ្លាស់ប្តូរជាមូលដ្ឋាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

និយតករពាណិជ្ជកម្មយុត្តិធម៌ អូស្ត្រាលី លោក Rod Sims ប្រធានគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី បាននិយាយថា លោកនឹងផ្តល់សេចក្តីព្រាង ច្បាប់ចុងក្រោយរបស់លោក ដើម្បីធ្វើឲ្យក្រុមហ៊ុន Facebook និង Google បង់ប្រាក់ឲ្យក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី សម្រាប់មាតិកាព័ត៌មាន ដែលពួកគេប្រើប្រាស់នៅដើមខែតុលា ។

ក្រុមហ៊ុនFacebook បានព្រមានថា វាអាចនឹងរារាំងខ្លឹមសារព័ត៌មានអូស្រ្តាលី ជាជាងការចំណាយ ។ ចំណែកក្រុមហ៊ុន Google បាននិយាយថា ច្បាប់ដែលបានស្នើនឹងមានលទ្ធផល “Google Search និង YouTube កាន់តែធ្ងន់ធ្ងរ” ធ្វើឲ្យសេវាកម្មឥតគិតថ្លៃមានគ្រោះថ្នាក់ហើយអាចនាំឲ្យ ទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានប្រគល់ ទៅឲ្យអាជីវកម្មព័ត៌មានធំ ៗ។
Sims បាននិយាយថា លោកកំពុងពិភាក្សា សេចក្តីព្រាងច្បាប់ របស់លោកជាមួយវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់សហរដ្ឋអាមេរិក ហើយវាអាចត្រូវបានបញ្ចូល ទៅក្នុងសភានៅចុងខែតុលា ។ លោក Sims បានប្រាប់សិក្ខាសាលាមួយរៀបចំ ដោយវិទ្យាស្ថានអូស្រ្តាលីថា Google មានការព្រួយបារម្ភអីវា ៕ដោយ៖លី ភីលីព

Most Popular

To Top