កីឡា

Naomi Osaka៖ នាងដកខ្លួនចេញ ពីការប្រកួត French Open ដោយមានរបួស សរសៃពួរក្រោយជង្គង់

ទីក្រុងប៉ារីស៖ម្ចាស់ជើងឯកU.S. Open កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka បានដកខ្លួនចេញពីព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ French Open ដោយសាររបួសសរសៃពួរខាងឆ្វេងរបស់នាងយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

Osaka ចូលរួមជាមួយក្រុមការពារតំណែងជើងឯក Ash Barty ក្នុងការឈ្នះពានរង្វាន់ French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែកញ្ញានៅទីក្រុងប៉ារីស។ Osaka ទទួលបានចំណាត់ថ្នាក់លេខ ៣ បានរងរបួសសរសៃពួរកាលពីខែមុននៅ Western & Southern Open និងនៅញូវយ៉កផងដែរហើយបានដកខ្លួនចេញពីវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតនេះ។

កីឡាការិនិវាយកូនបាល់បាននិយាយ នៅលើបណ្តាញសង្គមថា ជាអកុសលខ្ញុំមិនអាចលេង French Open នៅឆ្នាំនេះបានទេ។ សរសៃពួររបស់ខ្ញុំនៅតែឈឺដូច្នេះខ្ញុំមិនមានពេលវេលាដើម្បីត្រៀមសម្រាប់ដីឥដ្ឋទេការប្រកួតទាំងពីរនេះខិតជិតគ្នាណាស់សម្រាប់ខ្ញុំនៅពេលនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top