ព្រឹត្តិការណ៍
T-Mobile បាត់បង់ អតិថិជន រាប់ពាន់នាក់ នៅទូទាំងសហរដ្ឋអាមេរិក គ្រាន់តែដាច់ ចរន្តអគ្គិសនី
អាមេរិក៖ការដាច់ចរន្តអគ្គិសនី បានធ្វើឲ្យក្រុមហ៊ុន T-Mobileបាត់បង់អ្នកប្រើប្រាស់ជាង ១១០,០០០ នាក់នៅទូទាំងសហរដ្ឋអាមេរិកដោយធ្វើឲ្យពួកគេ មិនអាចធ្វើការហៅទូរស័ព្ទ ផ្ញើសារ ឬភ្ជាប់អ៊ីនធើណេតបានឡើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍ អំពីបញ្ហាទាក់ទងនឹងការផ្ញើសារការភ្ជាប់អ៊ីធើណេត ការទទួល និងការហៅទូរស័ព្ទទាំងអស់នេះបានចាប់ផ្តើមនៅម៉ោង១២ ថ្ងៃត្រង់បានញាំញីឧបករណ៍រាប់ម៉ឺនគ្រឿងទូទាំងសហរដ្ឋអាមេរិក។ លោក Neville Ray ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន T-Mobile បាននិយាយថា វិស្វកររបស់យើងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាសំឡេង និងទិន្នន័យដែលបាននឹងកំពុងជះឥទ្ធិពលដល់អតិថិជននៅទូទាំងប្រទេស...