បច្ចេកវិទ្យា
								ក្រុមហ៊ុនប៊ូអ៊ីង និងអង្គការណាតូ នឹងប្រកាសកុងត្រា ១ពាន់លានដុល្លារ សម្រាប់ការធ្វើឲ្យកាន់តែ ប្រសើរឡើង នូវយន្តហោះ AWACS
								បរទេស៖អង្គការសម្ព័ន្ធមិត្តណាតូ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា អង្គការណាតូនិងក្រុមហ៊ុនប៊ូអ៊ីង នឹងធ្វើការប្រកាស ជាផ្លូវការ នូវសេចក្តីលម្អិតនៃកុងត្រាមាន ទំហំទឹកប្រាក់១ពាន់លានដុល្លារ នៅថ្ងៃពុធនេះ សម្រាប់ការធ្វើឲ្យកាន់តែប្រសើរឡើង នូវយន្តហោះបំពាក់ប្រព័ន្ធត្រួតពិនិត្យ និងព្រមានប្រាប់ជាមុន។ កុងត្រានោះ នៅថ្ងៃពុធនេះ នឹងត្រូវចុះហត្ថលេខា នៅក្នុងពិធីផ្លូវការមួយ ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋាន Melsbroek ក្នុងទីក្រុងព្រួចសែល ដោយមានវត្តមានចូលរួមរបស់ អគ្គលេខាធិការអង្គការណាតូ...