កីឡា

អ្នកគាំទ្រ Liverpool នាំគ្នាញញឺម ហើយក្រោយពេលឃើញ Mbappe បង្ហាញកាយវិការបែបនេះ ជាមួយនឹងគ្រូបង្វឹក PSG

PSG យកឈ្នះលើក្រុម Montpellier ប៉ុន្តែហេតុការណ៍មួយបានកើតឡើង ពិតជាបានកំពុងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងចង់តាមដានព័ត៌មាននេះបន្ថែមទៀត យ៉ាងខ្លាំងគឺនៅពេលដែលកំពូលខ្សែប្រយុទ្ធ Mbappe ត្រូវបានគ្រូបង្វឹកលោក Thomas Tuchel បានប្តូររូបគេចេញពីក្នុងការប្រកួត។

កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានលោក Tuchel ប្តូរចេញពីការប្រកួតនៅនាទីទី៦៨ ទាំងដែលមិនសប្បាយចិត្តឡើយ ។ ទឹកមុខរបស់គេបានធ្វើឲ្យលោក Tuchel បាននិយាយនិងរារាំងរូបគេប្រហែលជាមួយនាទី នៅត្រង់ចំណុចខ្សែបន្ទាប់គ្រូបង្វឹកដោយមានការផ្តោះប្តូរ ពាក្យពេជមិនសប្បាយចិត្តរៀងខ្លួន យ៉ាងខ្លាំងផងដែរ។

ព័ត៌មានកន្លងមកនៃការផ្ទេរកីឡាកររូបនេះទៅកាន់ក្លឹបហង្សក្រហម Liverpool ចេះតែបានកើតឡើងជាបន្តបន្ទាប់ នៅពេលដែលកីឡាករបារាំងរូបនេះ បានថ្លែងនៅក្នុងសន្ទរកថា នាពេលកន្លងមកសរសើរអំពីក្លឹបអង់គ្លេសនេះ និងជាពិសេសគ្រូបង្វឹករបស់ក្លឹបលោក Jurgen Klopp ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top