កីឡា

Honda សម្រេចផ្ទេរទៅលេងប្រេស៊ីល ហើយក្រោយចចារ សុំបានឡានការពារអាវុធពីក្លឹបថ្មី

វិរៈបុរសរបស់ជម្រើសជាតិជប៉ុន Keisuke Honda ទីបំផុតនៅចុងសប្តាហ៍នេះ បានសម្រេចចិត្តចុះកុងត្រាជាមួយនឹងក្លឹបថ្មី ហើយនៅប្រេស៊ីលគឺក្លឹប Botafogo ក្រោយពេលដែលបុរសរូបនេះ បានស្នើសុំរថយន្តការពារគ្រាប់ បានមួយគ្រឿងពីក្លឹប។

ការសម្រេចិត្តផ្លាស់ទៅលេងជាមួយនឹងក្លឹបថ្មី នៅក្នុងប្រទេសអាមេរិក ខាងត្បូងមួយនេះ បានក្លាយទៅជាក្លឹបអាជីពទី៨របស់ខ្លួនហើយបន្ទាប់ពីចុងក្រោយ បានចាកចេញពីក្លឹបនៅហូឡង់គឺក្លឹប Vitesse បានតែមួយរយៈខ្លីប៉ុណ្ណោះ។

មូលហេតុដែលកីឡាករខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ បានធ្វើការស្នើសុំទទួលបានរយន្តការពារគ្រាប់មុនផ្ទេរទៅលេងប្រេស៊ីលនោះ គឺដោយសារតែក្លឹបដែលមានវត្តមាន នៅក្នុងទីក្រុងRioមួយនេះ ជាទីក្រុងដែលមានអត្រា បាញ់ប្រហារគ្នាច្រើនបំផុត ដោយក្នុងនោះមនុស្ស៣៩នាក់ ក្នុងចំណោម១០ម៉ឺននាក់ត្រូវបានសម្លាប់ជាមធ្យមក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top