The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានសរសេរថាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បច្ចុប្បន្ននៅតែបន្តមានវត្តមានជាបុគ្គលនាំមុខគេក្នុងការចចារទិញយកក្លឹបអង់គ្លេស Newcastle ជាកម្មសិទ្ធប៉ុន្តែជឿជាក់ថា ក៏នឹងតែបន្តដាក់អទិភាពដដែលប្រសិនបើ Man United មានបំណងចង់លក់ក្លឹបរបស់ខ្លួនដែរនោះ។
តាមពិតមានន័យថា ទោះបីជាព័តមានក្នុងការចចារទិញយក Newcaslte កំពុងបន្តនោះក្រុមការងារ របស់ព្រះមហាក្សត្រអង់គ្លេសក៏នៅតែកំពុងពិនិត្យស្ថានភាព នៃការសម្រេចចិត្តរបស់ក្លឹប Man United ដដែលថាតើពួកគេចង់លក់ក្លឹបក្នុងតម្លៃ៤ពាន់លានផោន នោះឬក៏យ៉ាងណា ១៨ខែមុនការចចារទិញយកក្លឹបបិសាចក្រហម Man United បានបរាជ័យម្តងហើយជាមួយ នឹងសំណើរជាទឹកប្រាក់៣,៥ពាន់លានផោន ដោយគ្រានោះក្លឹបមិនបានបង្ហាញបំណងលកក្លឹបឡើយ។ ម្ចាស់ក្លឹបបច្ចុប្បន្នបានចំណាយលុយ ត្រឹមតែ៧៩០លានផោន ប៉ុណ្ណោះក្នុងការទិញAយក Man United កាលពីឆ្នាំ២០០៥។
ប្រែសម្រួល៖ស៊ុនលី
