ព្រឹត្តិការណ៍
នាវាចម្បាំងចិន បាញ់កាំរស្មីឡាស៊ែ ដាក់យន្តហោះ អាមេរិក
បរទេស៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា នាវាចម្បាំងចិនមួយគ្រឿង បានបាញ់កាំរស្មីឡាស៊ែលំដាប់អាវុធ ទៅលើយន្តហោះ ល្បាតទ័ពជើងទឹក សហរដ្ឋអាមេរិកមួយគ្រឿង នៅដែនអាកាសអន្តរជាតិ កាលពីសប្ដាហ៍មុន ហើយទ័ពជើងទឹកអាមេរិក បានចាត់ទុក បែបនេះរបស់ចិន ថាជាទង្វើអសុវត្ថិភាពគ្មានវិជ្ជាជីវៈ។ មន្ត្រីទ័ពជើងទឹកនៅកោះហាវ៉ៃ បាននិយាយដូច្នេះថា នាវាពិឃាតចិនលេខ១៦១មួយគ្រឿង បានផ្តោតគោលដៅលើយន្តហោះទ័ពជើងទឹក P-8A Poseidon មួយគ្រឿង...