ព្រឹត្តិការណ៍
ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ដែលស្លាប់កាល ៩,៩០០ ឆ្នាំមុននៅម៉ិចស៊ិកូ បង្ហាញការយល់ដឹងពីរបៀប មនុស្សផ្លាស់ទៅអាមេរិក សម័យកាលនោះ
ម៉ិចស៊ិកូ៖ គ្រោងឆ្អឹងស្ថិតនៅសម័យយុគកាលថ្ម របស់ស្ត្រីអាយុ៣០ឆ្នាំម្នាក់ ដែលបានស្លាប់កាលពី ១០,០០០ ឆ្នាំមុននៅក្នុងរូងភ្នំម៉ិកស៊ិកបានបង្ហាញថា មនុស្សបានទៅដល់ទ្វីបអាមេរិកក្នុងរលកជាច្រើនហើយមិនមែនជាការធ្វើចំណាកស្រុកតែមួយទេបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីរូបនេះរកឃើញនៅក្នុងរូងក្រោមទឹកត្រូវបានគេស្គាល់ថា ឈ្មោះ Chan Hol នៅជិតទីក្រុង Tulum ប្រទេសម៉ិកស៊ិក នៅពេលនាងត្រូវបានរកឃើញដោយអ្នកមុជទឹក២នាក់ ។ លលាដ៍ក្បាលរបស់នាងត្រូវបានកម្ទេច ប៉ុន្តែអ្នកជំនាញមិនច្បាស់ថា តើនេះជាមូលហេតុនៃការស្លាប់ទេ ។ ប៉ុន្តែរូបរាងនៃលលាដ៍ក្បាលរបស់នាង...