ព្រឹត្តិការណ៍
ក្រុមអ្នកស្រាវជ្រាវ រកឃើញថា ត្រីឆ្លាមរាប់លានក្បាលជាប់ខ្លួន ពីខ្សែនេសាទ នៅរហូតដល់៧ឆ្នាំ
ហាវ៉ៃ៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ត្រីឆ្លាមរាប់លាននៅជុំវិញពិភពលោក កំពុងរងផលប៉ះពាល់ដោយស្ងៀមស្ងាត់ ទទួលរងនូវផលប៉ះពាល់នៃការនេសាទត្រី ដែលបង្កប់ផ្លែសន្ទួចឲ្យជាប់នឹងស្បែករបស់ពួកគេ ដោយមិនមានមធ្យោបាយណាមួយអាចជួយពួកគេចេញដោយខ្លួនឯងបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមការស្រាវជ្រាវថ្មីពីវិទ្យាស្ថានហាវ៉ៃ ជីវវិទ្យាសមុទ្រនៃសាកលវិទ្យាល័យ ហាវៃមីណូណាបានឲ្យដឹងថា ផ្លែសន្ទួចដែលជាប់ស្បែក ឬមាត់របស់ត្រីឆ្លាមអាចនៅអស់រយៈពេលជាច្រើនឆ្នាំហើយនាំឲ្យមានបញ្ហាសុខភាពសំខាន់ៗរួមទាំងការហូរឈាមខាងក្នុង និងជំងឺសរសៃប្រសាទ។ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ ២០១៩ ក្រុមស្រាវជ្រាវបានតាមដានត្រីឆ្លាមខ្លានៅក្នុងដែនទឹកមហាសមុទ្រជុំវិញហៃទីហើយបានរកឃើញថា ៣៨ ភាគរយត្រូវបានជាប់យ៉ាងហោចណាស់ម្តង ដោយឧបករណ៍នេសាទត្រី ឬឧបករណ៍នេសាទឧស្សាហកម្មស្រដៀងគ្នាក្នុងអំឡុងពេលនោះ។...