កីឡា
ព័រទុយហ្គាល់បានត្រឹមឈ្នះស្លូវេនី ដោយគ្រាប់ប៉េណាល់ទីនៅវគ្គ ១៦ក្រុម នៃការប្រកួតកីឡាបាល់ទាត់ Euro 2024 នៅអាល្លឺម៉ង់កាលពីយប់មិញ
អាល្លឺម៉ង់៖ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនី យ៉ាងពិបាកបំផុតនៅវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ កាលយប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់បានចំណាយពេលអស់ ១២០ នាទីក៏មិនអាចបំបែកពងមាន់របស់ក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនី បានឡើយ ។ គ្រាប់បាល់ដែលជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិ...