បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិរុស្សី បាននិយាយថា កងកម្លាំងអ៊ុយក្រែន ដែលមានចំនួនទាហាន ៣០០ នាក់ និងរថពាសដែកចំនួន ៣០គ្រឿង បានព្យាយាមឆ្លង ចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។
បើតាមក្រសួង បានឲ្យដឹងថា ពាក់កណ្តាលនៃគ្រឿង សឹកសត្រូវត្រូវបានបំផ្លាញ រហូតមកដល់ពេលនេះ ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានកើតឡើងនៅព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុកនៅក្នុងតំបន់ Nikolayevo-Daryino និង Oleshnya តាមបណ្តោយព្រំដែ នរុស្ស៊ី-អ៊ុយក្រែន។

កងកម្លាំងអ៊ុយក្រែន បានបើកការ វាយប្រហារដោយកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក មុនពេលវាយប្រហារ ជាមួយទាហានរហូតដល់ ៣០០ នាក់នៃកងពលតូចមេកានិចទី ២២ គាំទ្រដោយរថក្រោះ ១១ គ្រឿង និងរថពាសដែក ២០ គ្រឿងផ្សេងទៀត ។
យោងតាមរដ្ឋបាលទីក្រុងមូស្គូ បានឱ្យដឹងថា ជាលទ្ធផល នៃការវាយប្រហារ តាមអាកាសរបស់រុស្សីវិញ និងតាមរយៈ កាំភ្លើងធំ ផងកងកម្លាំងអ៊ុយក្រែន បានបាត់បង់រថក្រោះចំនួន ៦ គ្រឿង រថយន្តប្រយុទ្ធថ្មើរជើងចំនួន ២ គ្រឿង រថពាសដែកចំនួន ៤ គ្រឿង រថពាសដែកចំនួន ៣ និង រថយន្តវិស្វកម្ម បោសសម្អាតមីនមួយគ្រឿង៕
ប្រែសម្រួល៖ស៊ុនលី
