ព័ត៌មានអន្តរជាតិ
អាស៊ី ជាទីផ្សារដ៏ធំបំផុតសម្រាប់ ម្រេចនាំចេញពីវៀតណាម
ហាណូយ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម បានឲ្យដឹងថា អាស៊ី គឺជាទីផ្សារធំបំផុតសម្រាប់ម្រេចវៀតណាមដែលមានចំនួន៥២,៧ភាគរយនៃបរិមាណនាំចេញសរុបរបស់ប្រទេសមួយនេះ ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា នៅក្នុងចំណោមបណ្តាប្រទេសអាស៊ី ប្រទេសចិន គឺជាប្រទេសនាំចូលម្រេចច្រើនជាងគេបង្អស់ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដោយមានចំនួន៦០.១៣៥ តោនក្នុងឆ្នាំ២០២៣ ស្មើនឹង២២,៨ភាគរយនៃចំនួនសរុប ។ ផ្ទុយទៅនឹងការថយចុះប្រចាំឆ្នាំនៃការនាំចេញម្រេចពីប្រទេសផលិតធំៗ ដូចជាប្រទេសប្រេស៊ីល...