កីឡា
លោក គុជ គឹមឡុង ៖ក្រុមអត្តពលិកអុកចត្រង្គទំាងអស់គ្នាគោរពវិន័យ និងស្មារតីទទួលខុសត្រូវខ្ពស់ លក្ខន្តិកៈការប្រកួតបានល្អប្រសើរ
ភ្នំពេញ៖ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ លោកបានសង្កេតឃើញការចូលរួមរបស់កីឡាករ-កីឡាការិនីមានបច្ចេទេសល្អៗ ពិសេសនោះកីឡាករ-កីឡាការិនីគ្រប់ៗរូបបានឈរលើគោលការណ៍ប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ លក្ខន្តិកៈបានល្អប្រសើរ។ នេះជាការលើកឡើងរបស់លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្នុងឱកាសបិទការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែមករា...