ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស ប្រឆាំងនឹងការ បញ្ជូនកងទ័ពណាតូ ចូលទៅប្រទេសអ៊ុយក្រែន
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា ការដាក់កងទ័ពរបស់អង់គ្លេស ឬណាតូផ្សេងទៀតនៅលើមូលដ្ឋាន ក្នុងប្រទេសអ៊ុយក្រែន នឹងមិនសមហេតុផលទេ ប៉ុន្តែមានមធ្យោបាយផ្សេងទៀត ក្នុងការជួយទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមួយចំនួននៅក្នុងទីក្រុងគៀវ បានស្នើឱ្យបញ្ជូនអតីតយុទ្ធជនយោធា លោកខាងលិច...