ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ បារម្ភខ្លាចក្រុមហ៊ុន រថយន្តជប៉ុន តាមមិនទាន់ក្រុមហ៊ុនចិន
នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីវីស៊ីន បានបង្ហាញក្តីបារម្ភថា ក្រុមហ៊ុនរថយន្តជប៉ុន អាចនឹងតាមមិនទាន់ក្រុមហ៊ុនចិន ក្នុងការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ ។ លោកបានថ្លែងកាលពីពេលថ្មីៗនេះថា លោកសូមអរគុណ ចំពោះក្រុមហ៊ុនជប៉ុន ដែលជួយដល់ចំណូលរបស់ប្រទេសថៃ ក្នុងរយៈពេល ៥០ឆ្នាំមកនេះ។ ប៉ុន្តែក្នុងសម័យកាលរថយន្តអគ្គិសនីនេះ ក្រុមហ៊ុនជប៉ុនហាក់ដូចជាដើរយឺតក្នុងការផលិតរថយន្តប្រភេទនេះដែលត្រូវតែបង្កើនល្បឿន ខណៈដែលក្រុមហ៊ុនចិន បាននឹងកំពុងដុតដៃដុតជើងផលិតយ៉ាងសម្បើម។ យ៉ាងណាក៏ដោយ លោកស្រេតថា...