ព័ត៌មានអន្តរជាតិ
អំបិល និងសារធាតុសរីរាង្គរកឃើញ នៅលើមហាសមុទ្រព្រះច័ន្ទ Ganymede របស់ភពព្រហស្បតិ៍
អាមេរិក៖ នៅពេលយានអវកាស Juno របស់អង្គការអវកាសណាសា “NASA” បានហោះកាត់ព្រះច័ន្ទ Ganymede របស់ភពព្រហស្បតិ៍កាលខែមិថុនា ឆ្នាំ ២០២១ វាបានរកឃើញសារធាតុគីមីជាច្រើនដែលចាំបាច់សម្រាប់ជីវិត ហើយព្រះច័ន្ទដ៏ធំមានមហាសមុទ្រនៅក្រោមដីដ៏ធំអាចផ្ទុកទឹកបានច្រើនជាងមហាសមុទ្រទាំងអស់នៅលើផែនដីរួមបញ្ចូលគ្នា យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ ការឃើញនេះត្រូវបានធ្វើឡើង ខណៈពេលកំពុងពិនិត្យមើលទិន្នន័យប្រមូលបានដោយឧបករណ៍វាស់ស្ទង់ Jovian InfraRed Auroral Mapper (JIRAM)...