បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានកើនឡើង ២.៤ ភាគរយធៀបនឹងឆ្នាំមុន

រូបភាពពី៖​ CHINA DAILY

ចិន៖ ក្រុមហ៊ុន Huawei Technologies Co បាននិយាយកាលពីថ្ងៃសុក្រថា ប្រាក់ចំណូលរបស់ខ្លួននៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ បានកើនឡើង ២.៤ ភាគរយធៀបនឹងឆ្នាំមុន ដោយផ្អែកលើកំណើន នៃថាមពលឌីជីថល និងអាជីវកម្មលើពពករបស់ខ្លួន ក៏ដូចជាការកើនឡើង នៃការប្រកួតប្រជែងនៃអង្គភាពគ្រឿងបន្លាស់រថយន្តរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី ។

នេះបើយោងតាមការគណនាបាននិយាយថា ក្រុមហ៊ុន Huawei បានប្រកាសពីប្រាក់ចំណូលចំនួន ៤៥៦.៦ ពាន់លានយន់ (៦២.៤ ពាន់លានដុល្លារ) ចាប់ពីខែមករាដល់ខែកញ្ញា។ សម្រាប់ត្រីមាសទី៣ ប្រាក់ចំណូលបានកើនឡើង ១.៥ ភាគរយដល់ ១៤៥.៧ ពាន់លានយន់ ។

លោក Hu Houkun ប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា កំណើននេះគឺស្របតាមការព្យាករណ៍៕ ដោយ៖លី ភីលីព

Most Popular

To Top