ព័ត៌មានអន្តរជាតិ
ប្រទេសថៃ នឹងផ្តល់ជូន ការចូលទស្សនាដោយគ្មានទិដ្ឋាការ សម្រាប់ភ្ញៀវមកពីប្រទេសចិន និងកាហ្សាក់ស្ថាន
បាងកក៖ ប្រទេសថៃបានអនុម័តការលើកលែងទិដ្ឋាការបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ក្នុងអំឡុងរដូវកាលខ្ពស់ចុងឆ្នាំ ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានឲ្យដឹងថា គោលនយោបាយនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ចូលប្រទេសអាស៊ីអាគ្នេយ៍ ដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤។ លោក ស្រេតថា បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោកថា រដ្ឋាភិបាលថៃ...