Event
ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ទទួលបានពានរង្វាន់កំពូល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាកាសចរណ៍
(ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពទ្វេដងពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ ជាទស្សនាវដ្ដីបោះពុម្ពផ្សាយផ្នែកហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានប្រសិទ្ធនាមថា «ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដ៏ល្អបំផុតនៅអាស៊ីអាគ្នេយ៍» និង «ការគ្រប់គ្រងហិរញ្ញវត្ថុល្អបំផុត ចំពោះក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាម»។ ពិធីប្រគល់ពានរង្វាន់ដ៏ធំដែលបានប្រារឰឡើងនៅទីក្រុងបាងកកបានប្រមូលផ្តុំធុរកិច្ច និងអ្នកដឹកនាំរាប់រយនាក់ទូទាំងពិភពលោក។ ពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍ដោយទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ ជាទស្សនាវដ្តីហិរញ្ញវត្ថុ និងអាជីវកម្មឈានមុខគេដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។...